TwitterFacebookGoogle PlusLinkedInRSS FeedEmail

Bayon Temple

Angkor Thom

Apasara Angkor

Music and Literature of the ancient Cambodia

Farm of Khmer

landscape of Khmer's Farm

Provinces of Cambodia

Picture for each provinces of Cambodia

View of Sun Set in Cambodia

1.View Sun Set at Tunle Sab River, 2.View Sun Set at Infront of Royal Palace, View Sun Set at Bak Kheang (Seam Riep),View Sun Set at O'Chertiel Beach

Security Gaurd of Anachak Angkor

We are here! Because this Kingdom is Ours....!

Showing posts with label Short Key. Show all posts
Showing posts with label Short Key. Show all posts

Flip font in Galaxy S4

I got many reports about my Flip font (Khmer.apk) doesn't work with Samsung Galaxy S4.
Now you can make it works again by installing iFont from Play Store.
The first you need to install FlipFon " khmer.apk" 
You can download Khmer FlipFont from here.

After that you need to install app "iFont"
 You can find this apps by typing keyword "iFont" in PlayStore.

- If you don't install Khmer.apk yet, you can come here to see how to install Khmer Flip font. In Setting -> Display -> Font style, no need to select Khmer, you can select any fonts, but not Default font.
- Go back to iFont, click tab "Install", then click "Khmer" for install Khmer font. See below:

-For write khmer you need to install app  Phum Keyboard or MultiLing Keyboard
 You can find this apps in PlayStore.






Source : khmertype

How to Root Samsung, LG, Sony, Motorola and Others without Computer (Video Inside . Example for S3)


  


The easiest root ever just by one click and the galaxy S3 will be rooted
This method root the S3 by .apk application "Framaroot" which install "Superuser" and su binary.
"Framaroot" is compatible with more devices (galaxy S2, S3, Note 1, Note 2, Note 8.0, Camera, Tab Plus, Note 10.1, ...) (Check list below)

Backup your data first
- Download and install "Framaroot.apk" (Link below)
- Select which app you like (Superuser or SuperSU) or unroot.
- Select one exploit from the list
- Ok then Restart.
Attached Files
File Type: apk Framaroot-1.4.1.apk - [Click for QR Code] (2.14 MB, 84421 views)
File Type: apk Framaroot-1.4.apk - [Click for QR Code] (2.14 MB, 9823 views)
File Type: apk Framaroot-1.3.apk - [Click for QR Code] (2.14 MB, 7918 views)
File Type: apk Framaroot-1.4.2.apk - [Click for QR Code] (2.16 MB, 44865 views)



Source : w0lfdroid
Post by :Anachak Angkor

តិកនិក​រៀន​ត្រៀម​មុន​ថ្ងៃ​ប្រឡង​ដែល​ត្រូវ​យល់​ដឹង


ឲ្យ​តែ​ជិត​ដល់​ពេល​ប្រឡង​ អ្នក​តែង​តែ​ខំ​ប្រឹង​ទន្ទេញ​មេរៀន​យ៉ាង​មមាញឹក​រហូត​ពេល​ខ្លះ​ដាច់​បាយ​ដាច់​ទឹក​ក៏​មាន​។ អ្នក​ខ្លះ​ខំ​ពេក​ក៏​ធ្វើ​ឲ្យ​ឈឺ​ អ្នក​ខ្លះ​ខំ​ដែរ​តែ​ខំ​ប្រឹង​ចម្លង​​ឯក​សារ​ទុក​បើក​ចាក់​។ សិស្ស​ភាគ​ច្រើន​តែង​រអ៊ូ​ថា​មើល​មេរៀន​មិន​ចាំ​ ហើយ​មិន​ដឹង​ធ្វើ​ម៉េច​ឲ្យ​ចាំ​មេរៀន​សម្រាប់​ថ្ងៃ​ប្រឡង​។ ប៉ុន្តែ​ថ្ងៃ​នេះ​ អ្នក​ឈប់​បារម្ភ​ទៀត​ទៅ​ ព្រោះ​ត្រឹម​តែ​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​អាច​នឹង​ជួយ​អ្នក​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​មុន​ថ្ងៃ​ប្រឡង​ចូល​មក​ដល់​។
១. គូស​វាស​នៅ​លើ​ក្រដាស​តូចៗ​៖
មុន​នឹង​ដល់​ថ្ងៃ​ប្រឡង​ អ្នក​ត្រូវ​សរសេរ​អ្វី​ដែល​អ្នក​អាច​ចាំ​បាន​ទាក់​ទង​នឹង​មុខ​វិជ្ជា​ដែល​ត្រូវ​ប្រឡង​លើ​ក្រដាស​តូចៗ​។ បន្ទាប់​មក​ ពិនិត្យ​មើល​ថា​តើ​មាន​ចំណុច​ណា​ខ្លះ​ដែល​អ្នក​មិន​ចាំ​។ បើ​មិន​ចាំ​ អ្នក​អាច​ត្រលប់​ទៅ​បើក​សៀវភៅ​ម្តង​ទៀត​ដើម្បី​រំលឹក​ចំណុច​ទាំង​នោះ​ឡើង​វិញ​។
២.​ សរសេរ​រូប​មន្ត​ជា​មុន​៖
អ្នក​គួរ​សរសេរ​រូបមន្ត សមីការ​ ឬ​ទ្រឹស្តី​ណា​ដែល​ពាក់​ព័ន្ធ​ទុក​ម្តុំ​ ដើម្បី​ងាយ​ស្រួល​ដល់​ពេល​អ្នក​ត្រូវ​ការ​ទាញ​មក​មើល​សម្រាប់​ត្រៀម​ប្រឡង​។
៣.​ គូស​ដ្យាក្រាម​៖
គូស​ដ្យាក្រាម​សាមញ្ញ​ៗ​ និង​ងាយ​យល់​ដើម្បី​អាច​ពន្យល់​ទៅ​អ្នក​ដទៃ​ដែល​មិន​ដែល​រៀន​មុខ​វិជ្ជា​នេះ​បាន​។​ ធ្វើ​ដូច​នេះ​អាច​ជួយ​ឲ្យ​ប្រធាន​បទ​របស់​អ្នក​ក្លាយ​ជា​ងាយ​យល់​ និង​ងាយ​ចាំ​បាន​ល្អ​។
៤. សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​៖
អ្នក​គួរ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​ ព្រោះ​ការ​សម្រាក​ជួយ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​ចង​ចាំ​បាន​ល្អ​។ ប្រសិន​បើ​អ្នក​សម្រាក​មិន​បាន​គ្រប់​គ្រាន់​ទេ​នោះ​ ហាក់​ដូច​ជា​អ្នក​កំពុង​ដាក់​បន្ទុក​ធ្ងន់​ធ្ងរ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​ធ្វើ​ការ​មិន​ឈប់​ដូច្នោះ​ដែរ​។ ដូច​នេះ​ អ្នក​ត្រូវ​ចេះ​លៃ​ពេល​ណា​ត្រូវ​មើល​មេរៀន​ និង​ពេល​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​។
៥. ​Highlight​ ចំណុច​ណា​ដែល​សំខាន់​៖
ប្រើ​ប៊ិច​highlight ​ពណ៌​ចម្រុះ​ដើម្បី​ឲ្យ​អ្នក​អាច​មើល​ឃើញ​ចំណុច​សំខាន់​ក្នុង​មេរៀន​នោះ​បាន​ងាយ​ជាមួយ​ពណ៌​ឆើត​ៗ​ទាំង​នោះ​។ ដោយ​ការ​ធ្វើ​បែប​នេះ​ អ្នក​អាច​នឹង​នឹក​ឃើញ​ចំណុច​ទាំង​នោះ​ និង​ចំណុច​ដែល​នៅ​ក្បែរ​នោះ​នៅ​ពេល​ប្រឡង​បាន​ផង​ដែរ​។
៦. រៀន​ដើម្បី​ចេះ​​ មិន​មែន​រៀន​ដើម្បី​ជាប់​នោះ​​ទេ​៖
ការ​ប្រឡង​ពិត​ជា​សំខាន់​ហើយ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ​គឺ​រៀន​ឲ្យ​ខ្លួន​អ្នក​ចេះ​ និង​យល់​ពី​អ្វី​ដែល​អ្នក​បាន​រៀន​ ព្រោះ​អ្នក​នឹង​ត្រូវ​ការ​ប្រើ​អ្វី​ដែល​ចេះ​នោះ​ទៅ​ធ្វើ​ការ​ងារ​។ ដូច្នេះ​ បើ​រៀន​គ្រាន់​តែ​ចង់​ឲ្យ​ជាប់​នោះ​ គឺ​មិន​អាច​ប្រើ​ការ​បាន​ទេ​។
៧. រៀន​ជា​ក្រុម​៖
វា​គ្មាន​អ្វី​ប្លែក​ទេ​ ដែល​អ្នក​អាច​ចែក​រំលែក​អ្វី​ដែល​អ្នក​ចេះ​ជាមួយ​មិត្ត​ភក្តិ​ផ្សេង​ទៀត​។ ការ​រៀន​ជា​ក្រុម​អាច​ជួយ​អ្នក​ឲ្យ​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម​ ហើយ​ពេល​ខ្លះ​អ្នក​អាច​ដឹង​ចំណុច​ខ្លះ​ដែល​អ្នក​មិន​ដែល​គិត​ដល់​ក៏​ថា​បាន​។
អ្នក​អាច​យក​វិធី​ងាយៗ​ខាង​លើ​ទៅ​អនុវត្ត​នៅ​មុន​ពេល​ប្រឡង​ បើ​ទោះ​បី​វា​មិន​អាច​ត្រូវ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ក៏​ដោយ​ តែ​មាន​ចំណុច​ខ្លះ​ក៏​អាច​ជួយ​អ្នក​បាន​ដែរ​តើ! សាក​មើល​ទៅ​បើ​មិន​ជឿ។

Source : sabay

វិ​ធី​អា​ន​សៀ​វ​ភៅ​​ឲ្យ​ឆា​ប់​ចាំ


កា​រ​អា​ន​សៀ​​វ​ភៅ​ ​ជា​កា​រ​ប​ង្កើ​ន​ចំ​ណេះ​ដឹ​​ង​ ​និ​ង​ជា​កា​រ​ស្វែ​ង​យ​ល់​នូ​វ​អ្វី​ថ្មី​ៗ​ប​ន្ថែ​​ម​ទៀ​ត​ ​ប៉ុ​ន្តែ​ ​បើ​អ្ន​ក​ ​ជួ​​ប​ប​ញ្ហា​ក្នុ​ង​កា​រ​អា​ន​សៀ​វ​ភៅ​​ ​ដូ​ច​ជា​ ​អា​ន​ហើ​យ​មិ​ន​ចាំ​ ​គួ​រ​ពិ​និ​ត្យ​នូ​វ​ចំ​ណុ​ច​សំ​ខា​ន់​ៗ​ ​ដូ​ច​ខា​ង​ក្រោ​ម​ ​៖
 ​​ទី​ក​ន្លែ​ង​ ​៖​ ​គួ​រ​ជ្រើ​ស​ប​ន្ទ​ប់​ដែ​ល​មា​ន​ខ្យ​ល់​ចេ​ញ​ចូ​ល​​ ​ស្រ​ឡះ​ល្អ​ ​មា​ន​ព​ន្លឺ​គ្រ​ប់​គ្រា​ន់​ ​និ​ង​មិ​ន​មែ​ន​ជា​ ​ផ្លូ​វ​ចេ​ញ​ចូ​ល​ឆ្ល​ង​កា​ត់​រ​ប​ស់​ម​នុ​ស្ស​ម្នា​ច្រើ​ន​នា​ក់​ពេ​ក​ ​ជា​ប​ន្ទ​ប់​មា​ន​ភា​ព​​ស្ង​ប់​ស្ងា​ត់​ល្អ​ ​គ្មា​ន​អ្វី​រំ​ខា​ន​ ​រួ​ម​ទាំ​ង​តុ​ ​និ​ង​កៅ​​អី​ ​ក៏​ត្រូ​វ​ប​ង្ក​ល​ក្ខ​ណៈ​ងា​យ​​ស្រួ​ល​ ​ក្នុ​ង​កា​រ​ក្រោ​ក​ឈ​រ​ ​ឬ​អ​ង្គុ​យ​ ​នឹ​ង​ជួ​យ​ឱ្យ​មិ​ន​សូ​វ​តា​ន​តឹ​ង​ ​និ​ង​មា​ន​ ​ស​មា​ធិ​ក្នុ​ង​កា​រ​អា​ន​ច្រើ​ន​ជា​ង​​មុ​ន​។​
​ពេ​ល​វេ​លា​ ​៖​ ​មុ​ន​ចូ​ល​គេ​ង​ ​ក្នុ​ង​អំ​ឡុ​ង​ពេ​ល​ពី​ម៉ោ​ង​ ​៨​-​១​០​យ​ប់​ ​ឬ​ពេ​ល​ព្រឹ​ក​ព្រ​លឹ​ម​ ​ពី​​ម៉ោ​ង​ ​៥​:​៣​០​-​៧​:​០​​០​ព្រឹ​ក​ ​ជា​ពេ​ល​វេ​លា​ដែ​ល​រា​ង​កា​យ​បា​ន​ស​ម្រា​ក​ពេ​ញ​លេ​ញ​ ​ហើ​យ​រា​ង​កា​យ​មិ​ន​សូ​វ​អ​ស់​ក​ម្លាំ​ង​ ​អា​រ​ម្ម​ណ៍​មិ​ន​សូ​វ​រ​វើ​រ​វា​យ​ ​ស​ម​ស្រ​ប​ ​ចំ​ពោះ​កា​រ​អា​ន​សៀ​វ​ភៅ​ ​នឹ​ង​ធ្វើ​ឱ្យ​ងា​យ​ច​ង​ចាំ​ ​ខ្លឹ​ម​សា​រ​បា​ន​ល្អ​។​
​ស​ម្រា​ក​ខ្សែ​ភ្នែ​ក​ ​ជា​រ​យៈ​ៗ​ ​៖​ ​ជា​រៀ​ង​​រា​ល់​ ​៣​០​-​៥​០​នា​ទី​ ​គួ​រ​ស​ម្រា​ក​ខ្សែ​ភ្នែ​ក​ ​ដោ​យ​កា​រ​ ​ស​ម្លឹ​ង​ទៅ​ឆ្ងា​យ​ ​ឬ​ស​ម្លឹ​ង​ស្លឹ​ក​ឈើ​ព​ណ៌​បៃ​ត​ង​ ​ប្រ​មា​ណ​៣​-​៥​នា​ទី​ ​ឬ​ប្រើ​ក្រ​ណា​ត់​ជ្រ​ល​ក់​ទឹ​ក​សើ​ម​តិ​ច​ៗ​ ​ស្អំ​ភ្នែ​ក​ ​ប្រ​មា​ណ​២​-​៣​នា​ទី​ ​នឹ​ង​ជួ​យ​ ​ស​ម្រួ​ល​សា​ច់​ដុំ​ភ្នែ​ក​ ​និ​ង​ធ្វើ​ឱ្យ​ច​រ​ន្ត​ឈា​ម​ ​ម​​ក​ ​ចិ​ញ្ចឹ​ម​កែ​វ​ភ្នែ​ក​បា​ន​ល្អ​ ​ជួ​យ​ប​ន្ថ​យ​ភា​ព​ង​ងុ​យ​ ​និ​ង​ ​ប​ន្ថ​យ​កា​រ​រួ​យ​ភ្នែ​ក​។​
​ទី​​តាំ​ង​សៀ​វ​ភៅ​ ​គួ​រ​ឋិ​ត​នៅ​រ​យៈ​​ច​ម្ងា​យ​ ​៣​០​ស​ង់​ទី​ម៉ែ​ត្រ​ ​៖​ ​ធ្វើ​ឱ្យ​ងា​យ​ស្រួ​ល​អា​ន​ ​និ​ង​ជួ​យ​ ​ស​ម្រួ​ល​ដ​ល់​សា​ច់​ដុំ​ភ្នែ​ក​។​ ​ម៉្យា​ង​ទៀ​ត​ ​មិ​ន​គួ​រ​គេ​ង​ ​អា​ន​សៀ​វ​ភៅ​ ​ព្រោះ​ធ្វើ​ឱ្យ​ងា​យ​ទ​ន់​ភ្នែ​ក​ ​និ​ង​​អា​ច​ធ្វើ​ឱ្យ​ ​ងា​យ​ល​ង់​ល​ក់​ដោ​យ​មិ​ន​ដឹ​ង​ខ្លួ​ន​។​
​នៅ​ពេ​ល​រា​ង​កា​យ​ ​​និ​ង​ចិ​ត្ត​ ​ត្រៀ​ម​ល​ក្ខ​ណៈ​ ​បា​ន​ល្អ​ ​ប​រិ​យា​កា​ស​ក៏​ប​ង្ក​ល​ក្ខ​ណៈ​ងា​យ​ស្រួ​ល​ ​ធ្វើ​ឱ្យ​កា​រ​អា​ន​សៀ​វ​ភៅ​ ​ទ​ទួ​ល​បា​ន​ល​ទ្ធ​ផ​ល​ល្អ​។​ ​ទ​ន្ទឹ​ម​នឹ​ង​នោះ​ ​ត្រូ​វ​ព្យា​យា​ម​ ​និ​ង​មា​ន​វិ​ន័​យ​ក្នុ​ង​កា​រ​ ​អា​ន​សៀ​វ​ភៅ​ ​រំ​ឭ​ក​មេ​រៀ​ន​ ​ឬ​ស្វែ​ង​យ​ល់​អ្វី​ផ្សេ​ង​ៗ​ ​ដើ​ម្បី​ស​​ន្សំ​ចំ​ណេះ​ដឹ​ង​ទុ​ក​ក្នុ​ង​ខ្លួ​ន​៕
​វិ​ធី​អា​ន​សៀ​វ​ភៅ​​ឲ្យ​ឆា​ប់​ចាំ

Source : kh-info

រក​ការងារ​យ៉ាង​ម៉េច​ឆាប់​បាន?


ការ​ស្វែង​រក​ការងារ ដើម្បី​ចិញ្ចឹម​ជីវិត អាច​នឹង​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ នា​ពេល​បច្ចុប្បន្ន ព្រោះ​សព្វ​ថ្ងៃ​នេះ ចំនួន​មនុស្ស​កើន​ឡើងកាន់​តែ​ច្រើន តម្រូវ​ឱ្យ​មនុស្ស​ចាំ​បាច់​ប្រឹង​ប្រែង បញ្ចេញ​សមត្ថភាព រៀងៗ​ខ្លួន។ ខាង​ក្រោម​នេះ គឺ​ជា​តិចនិក​ខ្លះៗ ដើម្បី​ជួយ​អ្នក​ឱ្យ​រក​ការងារ​ធ្វើ​បាន​ងាយ​ស្រួល ឬ​ឆាប់​រក​បាន ការងារ​ធ្វើ​តាម​បំណង...
.សាកល្បងឱ្យបានច្រើនកន្លែង ៖ អ្នក​គួរសាកល្បងដាក់ពាក្យសុំធ្វើ​ការងារ ឬ​ប្រវត្តិរូបសង្ខេប (CV) ឱ្យ​បានច្រើន តាម​ដែលអាចធ្វើបាន ប្រសិនបើអ្នក​គិតថា ការងារនោះ​អ្នក​អាច​ធ្វើ​បាន ឬអ្នកមានគុណសម្បត្តិប្រហែល ៦០% នៃតម្រូវ ការការងារនោះ។ ប្រសិនបើ​អ្នករង់ចាំឱ្យគ្រប់គុណសម្បត្តិ​តែម្តង អ្នក​អាចនឹងមិនមានឱកាសនោះឡើយ ព្រោះ​តែ​អ្នក​ដទៃអាចនឹងបំពេញការងារនោះមុនអ្នក។
.ធ្វើឱ្យខ្លួនឯងលេចធ្លោ ៖ អ្នកគួរចងចាំថា នៅក្នុងទីផ្សារការងារ មានមនុស្ស ជាច្រើនពាន់នាក់ មានលក្ខណៈសម្បត្តិដូចអ្នក និងត្រូវការការងារតែមួយ ដូចអ្នកផងដែរ។ ដូច​នេះ អ្នកគួរធ្វើឱ្យខ្លួនឯង  “លេចធ្លោ” ពោលគឺ អ្នកអាចផ្លាស់ប្តូរទិសដៅការងារ ឬធ្វើការនៅក្រុមហ៊ុនតូចតាច ឬធ្វើការណាដែលទីផ្សារ តូចចង្អៀតបន្តិច ទើបគុណ​សម្បត្តិ​របស់អ្នក “លេចធ្លោ”។
.សុំការណែនាំពីអ្នកជំនាញ ៖ អ្នកគួរសុំការណែនាំពីអ្នកដែលមានបទពិសោធន៍ លើការងារដែលអ្នកចង់បំពេញ ឬសុំជួយណែនាំពីអ្វី ដែលត្រូវសរសេរនៅក្នុងប្រវត្តិ​រូប​សង្ខេប ​ថា គួរដាក់អ្វី ឬមិនគួរដាក់អ្វី? ព្រោះCV  ដែលល្អ គឺគួរមានត្រឹមតែ ២សន្លឹកប៉ុណ្ណោះ៕
រក​ការងារ​យ៉ាង​ម៉េច​ឆាប់​បាន?

Source : kh-info

វិធី​ប្រើ​ទូរស័ព្ទ នៅ​កន្លែង​ធ្វើការ ដោយ​មិន​រំ​ខាន​មិត្ត​រួម​ការងារ


មនុស្ស​ខ្លះ​តែង​តែ​និយាយ​ទូរស័ព្ទ​សំឡេង​ខ្លាំង ដោយ​មិន​ដឹង​ខ្លួន។ ការ​និយាយ​ទូរស័ព្ទ​សំ​ឡេង​ខ្លាំង អាច​រំខាន​អ្នក​រួម​ការងារ។ ដូច្នេះ ដើម្បី​កុំ​ឱ្យ​ការ​និយាយ​ទូរស័ព្ទ នៅ​កន្លែង​ធ្វើការ របស់​អ្នក រំខាន​អ្នក​ជុំវិញ​ខ្លួន សាក​ល្បង​តិចនិក​ដូច​ខាង​ក្រោម...
-សាកល្បង​ឱ្យ​មនុស្ស​ក្បែរ​ខ្លួន ជួយ​សង្កេត​ថា អ្នក​និយាយ​ទូរស័ព្ទ​សំឡេង​ខ្លាំង​ពេក​ឬ​អត់? ហើយ​បើ​ខ្លាំងពេក អ្នក​គួរ​តែ​កាត់បន្ថយ​កម្រិត​សំឡេង។
-បើចាំបាច់​ ត្រូវ​​ជជែក​រឿង​ផ្ទាល់​ខ្លួន​ខ្លាំង គួរ​ដក​ខ្លួន​ចេញ​មក​អង្គុយ​ក្រៅ​បរិវេណ​ធ្វើការ ទើបសម​រម្យ​ជាង។
-បើ​មាន​គេ​ទូរស័ព្ទ​មក​ញឹកញាប់ ដោយ​ទូរ​ស័ព្ទ​អ្នក មាន​សំឡេង​បទ​ភ្លេង​រោទ៍ ដែល​ឮ​ខ្លាំង គួរ​ដាក់​ប្រព័ន្ធ​រំញ័រ ឬ​បន្ថយ​សំឡេង​រោទ៍ ឱ្យ​ឮ​តិច​ជាង​មុន។
-ការទទួល​ទូរស័ព្ទ​ក្នុង​បន្ទប់​ប្រជុំ គឺ​ជា​រឿង​គ្មាន​មារយាទ​បំផុត ទោះបី​ថា អ្នក​បាន​បិទ​សំឡេងរោទ៍​ទូរស័ព្ទ​ហើយ​ក៏​ដោយ។ អ្នក​គួរបិទ​ទូរស័ព្ទ នៅ​ពេល​ចូល​ក្នុង​បន្ទប់​ប្រជុំ ការ​និយាយ​ទូរស័ព្ទ រយៈ​ពេល​យូរ នៅ​កន្លែង​ធ្វើការ មិន​មាន​ផល​ល្អចំពោះអ្នក​ឡើយ ទោះ​បីគ្មានអ្នក​តវ៉ាប្រឆាំងជាមួយអ្នក​ផ្ទាល់ ប៉ុន្តែ អាច​មាន​មនុស្ស​ជា​ច្រើន តិះ​ដៀល​អ្នក​ក្នុង​ចិត្ត​ក៏ថា​បាន ព្រោះអ្នក​អាចភ្លេច​ថា អ្នក​កំពុង​និយាយ​ទូរស័ព្ទ ជាពិសេស រឿង​ផ្ទាល់​ខ្លួន ក្នុងពេលធ្វើការ។ ចំណុច​នេះ គួរ​ចងចាំ​ទុក ទោះបី មិន​មែន​នៅ​ក្នុង​កន្លែង​ធ្វើការក៏ដោយ ជា​ពិសេស ពេល​ទៅ​មើល​ភាពយន្ត ឬ​មើល​ការ​ប្រគំ​តន្ត្រី ក្នុង​សាលធំ​ៗ ជាមួយ​មិត្តភក្តិ ឬក្រុម​គ្រួសារ គួរ​បិទទូរស័ព្ទដៃ ឬ​ដាក់​ប្រព័ន្ធ​រំញ័រ​គ្រប់ពេល៕
វិធី​ប្រើ​ទូរស័ព្ទ នៅ​កន្លែង​ធ្វើការ ដោយ​មិន​រំ​ខាន​មិត្ត​រួម​ការងារ

៤​ចំណុច​គួរ​ស្វែង​យល់ ក្នុង​ការ​ស្វែង​រក​ការងារ​តាម​អ៊ីនធើរ​ណេត


ការ​​ស្វែង​រក​ការងារ​តាមអ៊ីនធើរ​ណេត មាន​ភាព​ងាយ​ស្រួល ទើប​ជាទី​ពេញ​និយម​ក្នុង​ពេល​បច្ចុប្បន្ន ប៉ុន្តែ វា​ក៏​មាន​ការ​ប្រឈម​ដែរ។ ដូច្នេះ អ្នក​អាច​ចៀស​វាង​ការ​ភ្លាត់​ស្នៀត ពី​ការ​ដាក់​ពាក្យ​សុំ​ធ្វើការ​តាម​អ៊ីនធើរណេត ដោយវិធីដូចតទៅនេះ...។
១-មិន​គួរ​ពឹ​ង​តែ​លើ​វេបសាយ​ស្វែង​រក​ការងារ​ដែល​ល្បី ៖ ព្រោះ​ការងារ​ល្អៗ ក៏​អាច​រក​​បាន​ពី​វេប​សាយ ទូទៅ​ដូច​គ្នា ព្រោះ​វេបសាយ​ធំៗ ពេលខ្លះ​អាច​យក​ថ្លៃ​ផ្សាយ​ស្វែង​​រក​​ការងារ​ខ្ពស់​ពេក ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​មួយ​ចំនួន មិនដាក់​ផ្សាយ​ក្នុង​វេបសាយ​នោះឡើយ។
២-ការបំពេញព័ត៌មានដាក់ពាក្យ និងប្រវត្តិសង្ខេបផ្ទាល់ខ្លួន ៖ មិនគួរបញ្ចូលអ៊ីមែលរបស់អ្នក ដែល​ជាអ៊ីមែល​របស់ក្រុមហ៊ុនបច្ចុប្បន្ន ដែលអ្នកកំពុងតែធ្វើការឡើយ ទោះបីថ្នាក់​លើ​របស់​អ្នក​យល់​ព្រមក៏ដោយ ព្រោះវាអាចបង្កបញ្ហានៅពេលក្រោយបាន។
៣-បំពេញព័ត៌មានក្នុងប្រវត្តិរូប យ៉ាងល្អិតល្អន់ ៖ ប្រើពេលមួយចំនួន ដើម្បីពិនិត្យឱ្យច្បាស់លាស់ មិនគួរប្រញាប់បំពេញព័ត៌មានប្រភេទដែលថាចេះតែផ្ញើទៅ ព្រោះការដែល​ក្រុម​ហ៊ុន​ផ្សេងៗ ហៅ អ្នកទៅសម្ភាសន៍ ព័ត៌មានក្នុងប្រវត្តិរូប គឺជាចំណុចដែលបញ្ជាក់អ្វីច្រើនយ៉ាង ពាក់ព័ន្ធនឹងអ្នក។
៤-ការបញ្ចូលព័ត៌មាន ៖ ឬបញ្ចូលប្រវត្តិរូប តាមអ៊ីនធើរណេត គួរដាក់ប្រព័ន្ធសុវត្ថិភាពផ្ទាល់ខ្លួន ជាមួយខាងវេបសាយផង ត្រួតពិនិត្យឱ្យច្បាស់ថា មានអ្នកដទៃអាចមើល​ព័ត៌​មាន​​​​របស់អ្នក ចំណុចណាខ្លះបាន ដើម្បីចៀសវាងកុំឱ្យគេយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ទៅប្រើក្នុងផ្លូវមិនត្រឹមត្រូវ៕
៤​ចំណុច​គួរ​ស្វែង​យល់ ក្នុង​ការ​ស្វែង​រក​ការងារ​តាម​អីុន​ធើរ​ណេត
Source : kh-info

ភ្លៀង​អីចឹង បើកបរ​ម៉េច​ទើប​មាន​សុវត្ថិភាព?


ការ​បើកបរ​ពេល​មាន​ភ្លៀង​ធ្លាក់ មិន​ថា​ធ្វើ​ដំណើរ​ក្នុង​ក្រុង ឬ​ដំណើរ​ផ្លូវ​ឆ្ងាយ​ឡើយ អ្នក​បើកបរ​ភាគច្រើន​ប្រឈម​នឹង​បញ្ហា​សុវត្ថិភាព​តាម​ដង​ផ្លូវ​កាន់​តែ​ខ្ពស់​តែ​ម្ដង។ ភ្លៀង​មាន​ឥទ្ធិពល​លើ​ដង​ផ្លូវ​ក្រាល​ដោយ​កៅស៊ូ ឬ​ដី​ក្រហម, យានយន្ត និង​លទ្ធភាព​មើល​ផ្លូវ​បើក​បរ​របស់​អ្នក។
អាស្រ័យហេតុនេះ  Sabay សូម​បង្ហាញ​ពី​វិធីសាស្ត្រ​ខ្លះៗ​សម្រាប់​ការ​បើកបរ​ប្រកប​ដោយ​សុវត្ថិភាព​ពេល​មេឃ​ភ្លៀង ឬ​ក្នុង​រដូវ​ភ្លៀង។
ជំហាន​ដំបូង​គេ​បង្អស់​មុន​ពេល​បើកបរ អ្នក​គប្បី​ត្រួតពិនិត្យ​យានយន្ត​របស់​អ្នក​ជា​ប្រចាំ ដូចជា ប្រព័ន្ធ​ភ្លើង ប្រព័ន្ធ​ហ្វ្រាំង ហ្គែរ ចង្កូត សម្បក​កង់​ជាដើម។ ខាងក្រោម​នេះ ជា​ចំណុច​ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​ពេល​បើកបរ​យាន​យន្ត៖
១. គួរ៖
បន្ថយ​ល្បឿន៖ ពេល​មេឃ​ភ្លៀង ឬ​ក្រោយ​ភ្លៀង ផ្លូវ​នឹង​សើម​មាន​ទឹក​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​យានយន្ត​របស់​អ្នក​រអិល។ ចៀសវាង​គ្រោះ​ថ្នាក់​កើត​មាន​ជា​យថាហេតុ អ្នក​គួរ​បន្ថយ​ល្បឿន​មក​កម្រិត​ល្មម​គួរ​សម។
រក្សា​គម្លាត​រថយន្ត៖ ព្យាយាម​រក្សា​គម្លាត​ចម្ងាយ​រវាង​យានយន្ត​របស់​អ្នក និង​យានយន្ត​នៅ​ខាង​មុខ ឲ្យ​ឆ្ងាយ​ជាង​កម្រិត​ធម្មតា​គ្មាន​មេឃ​ភ្លៀង ដោយ​ហេតុ​ថា បើ​អ្នក​ជាន់​ហ្វ្រាំង​ឈប់ ឬ​ប្រថុចញ៉ុច​ យាន​យន្ត​អ្នក​នឹង​មិន​រអិល​ជ្រុល​ទៅ​បុក​គូថ​យានយន្ត​ខាង​មុខ​ឡើយ។
បើក​ភ្លើង៖ អ្នក​ត្រូវ​បើក​ភ្លើង​យានយន្ត​ពេល​ធ្វើ​ដំណើរ​មាន​ភ្លៀង​ធ្លាក់ ឬ​មេឃ​ងងឹត ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​បុក​គ្នា​ដោយ​មើល​មិន​ឃើញ។
បើកបរ​ក្នុង​ជួរ៖ ត្រូវ​បើក​បរ​ក្នុង​ជួរ​រថយន្ត​ដែល​នៅ​ខាង​មុខ​អ្នក ដើម្បី​បញ្ចៀស​គ្រោះថ្នាក់ ព្រោះ​ថា​បើ​អ្នក​ចង់​លឿន ហើយ​បើកបរ​ខុស​ជួរ អាច​នឹង​មាន​បញ្ហា​មើល​ផ្លូវ​មិន​ឃើញ​ពេល​មេឃ​ភ្លៀង និង​បុក​យានយន្ត​បញ្ច្រាស​ទិស​គ្នា។ ម្យ៉ាង​ទៀត អ្នក​អាច​សម្គាល់​មើល​ផ្លូវ​យ៉ាង​ស្រួល ដោយ​ភ្លើង​ហ្វ្រាំង​របស់​យានយន្ត​ខាង​មុខ​អ្នក។
២. មិន​គួរ
ជាន់​ហ្វ្រាំង​គំហុក​ពេក៖ ចៀសវាង​ជាន់ ឬ​ចាប់​ហ្វ្រាំង​យ៉ាង​គំហុក​ប្រថុចញ៉ុច​ភ្លាមៗ​ពេល​បើកបរ​មេឃ​កំពុង​ភ្លៀង ឬ​លើ​ដង​ផ្លូវ​សើម​ជោគ​​ជាំំ​ដោយ​ទឹក ព្រោះ​អាច​រអិល​ជ្រុល​ទៅ​បុក​អ្វីៗ​នៅ​តាម​ដង​ផ្លូវ។ បើ​បើកបរ​លឿន ស្រួល​មិន​ស្រួល​អាច​នឹង​ក្រឡាប់​ ឬ​រអិលដួល​ទៀត​ក៏​ថា​បាន។ អ្នក​ត្រូវ​ជាន់​ហ្វ្រាំង​​ពី​ចម្ងាយ​ជា​ការ​ប្រសើរ។
បើក​បរ​ពេល​មេឃ​ភ្លៀង​ខ្លាំង៖ ភ្លៀង​ខ្លាំង គឺ​ពោរពេញ​ដោយ​គ្រាប់​ភ្លៀង​ធំៗ​គួប​ផ្សំ​នឹង​ខ្យល់​ខ្លាំង ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ពិបាក​មើល​ផ្លូវ។ បើ​ទោះ​អ្នក​បើក​ភ្លើង​យានយន្ត​ក៏​ដោយ ក៏​អ្នក​ពិបាក​នឹង​មើល​ថា​តើ​មាន​អ្វី​នៅ​ខាង​មុខ​ដែរ។ ដូច្នេះ បើ​ភ្លៀង​ខ្លាំង​ងងឹត សូម​ជ្រក​ភ្លៀង ឬ​រង់​ចាំ​ភ្លៀង​អន់​បន្តិច សឹម​ធ្វើ​ដំណើរ​បន្ត។
បើក​បរ​មាន​ផ្គរ​រន្ទះ៖ ភ្លៀង​ដើម​ឆ្នាំ ឬ​ដើម​រដូវ​​ តែង​តែ​កាច ដោយ​នាំ​មក​នូវ​ទឹក​ភ្លៀង​គ្រាប់​ធំៗ​លាយ​ឡំ​នឹង​សំឡេង​ផ្គរ​រន្ទះ​គំរាម​កំហែង​ដល់​អ្នក​បើកបរ​ទាំង​ឡាយ។ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ណា​មួយ​ដោយ​រន្ទះ ជា​ពិសេស​ដំណើរ​ផ្លូវ​ឆ្ងាយ អ្នក​គប្បី​ជ្រក​ភ្លៀង​សិន រួច​សឹម​បន្ត​ដំណើរ។ អូ! កុំ​ភ្លេច​បិទ​ទូរសព្ទ ឬ tablet ផង​ណា៎!។

Source : Sabay